Tuesday, December 18, 2012

Strategic Management Assignment



7 Computers Shop

I-សេចក្តីផ្តើម
សព្វថ្ងៃនេះ បច្ចេកវិទ្យាកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយផលិតផលកាន់ តែសម្បូរបែបជា ច្រើន​​ដែរ។​ អាជីវកម្មដែលបើក លក់និងបម្រើសេវាកម្មផ្នែកអេឡិចត្រូនិចក៏មានច្រើនផងដែរ។ អាជីវកម្មទាំង​នោះខ្លះបើកដំណើរការរយៈយូរមកហើយ ខ្លះក៏ទើបតែបើកដំណើរការថ្មីៗនេះ​ផងដែរ​។អាជីវកម្មភាគច្រើនក៏មានការជួយគាំទ្រពីរដ្ឋាភិបាលផងដែរ ដើម្បីជួយឲ្យពលរដ្ឋកម្ពុជា​មាន​ការងារ​​ធ្វើ។ ក្នុងនោះដែរ 7 Computer Shop ជាហាងមួយដែលលក់នូវឧបករណ៍ និងសេវាកម្ម​ជួសជុលកុំព្យូទ័រ។

II-Executive Summary
  Computers Shop នឹងផ្តល់នូវកុំព្យូទ័រនិងការពិគ្រោះយោបល់ នៃបច្ចេកវិទ្យា ​(ជួសជុល,​បណ្តុះ​បណ្តាល,ការភ្ជាប់បណ្តាញនិងសេវាកម្ម) ទៅលើទីតាំងនៃការធ្វើអាជីវកម្មតូចៗឬនៅតាមផ្ទះ ជាដើម។ ក្រុមហ៊ុននឹងផ្តោត​ទៅលើការធ្វើទីផ្សារ,​ ភាពឆ្លើយតបជាមួយអតិថិជន​, គុណភាព, និង​ការច្នៃប្រឌិតនិងការរក្សាទំនាក់ទំនងជាមួយអតិថិជន។ Computers Shop ជាដំបូលត្រូវ​បាន​បង្កើត​ឡើងដោយម្ចាស់តែមួយ គឺនៅថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១០ ប៉ុន្តែក្រោយមក ក្នុង​គោលបំណង​ពង្រីកនូវសក្តានុពលរបស់ខ្លួនបន្ថែមនោះ Computers Shop ត្រូវបានរួមហសការណ៍ជាមួយម្ចាស់ភាគហ៊ុនបីរូបទៀតនៅ ថ្ងៃទី១១ ខែ វិចិ្ឆការ ឆ្នាំ២០១១។

III-Company Summary

ហាងលក់កុំព្យូទ័ររបស់យើង ត្រូវបានចូលរួមបើកដំណើរដោយសមាជិកបួនរូប។ ម្ចាស់ភាគហ៊ុន​ដែលចូលរួមមាន៖
            -ឈ្មោះ ស្រេង រដ្ឋា         ភាគហ៊ុន៤០%
            -ឈ្មោះ ស្រេង បូណា     ភាមហ៊ុន២០%
            -ឈ្មោះ ស្រេង បញ្ញា       ភាគហ៊ុន២០%
            -ឈ្មោះ សារូ រដ្ឋា           ភាគហ៊ុន២០%

ហាងរបស់យើងបានបង្កើតឡើង អស់រយៈពេលជិត៣ឆ្នាំមកហើយ។ ភាគច្រើននៃអតិថិជន​ដែលមកទិញកុំព្យូទ័រនៅកន្លែងរបស់យើងនេះគឺជា សិស្សនិស្សិត មន្រ្តីរាជការនានា និងក្រុមហ៊ុន​ខ្នាត​តូចដែលគេមានតម្រូវការកុំព្យូទ័រនេះ។ គោលបំណង​របស់​ក្រុមហ៊ុន បង្កើតឡើង គឺដើម្បីផ្តល់​នូវកុំព្យូទ័រដែលមានគុណភាពបំផុតពីកន្លែងរបស់យើង។ ហើយអតិថិជនមិនភ័យព្រួយ ពីការជួស​ជុល​កុំព្យូទ័ររបស់ពួកគេ ដោយយើងមានការផ្តល់ជូន នូវការជួសជុលកុំព្យូទ័ររបស់ពេល ១ឆ្នាំ ដោយ​ឥតគិតថ្លៃនៃការធានា និងបញ្ចុះតម្លៃ៤០% នៃអតិថិជនដែលបានទិញផលិតផល ពីកន្លែង​យើងក្រោយផុតការធានា។ 
ហាងរបស់យើងមានទីតាំងនៅ ផ្ទះលេខ៧៧ ផ្លូវលេខ ១៦៤​ សង្កាត់ មនោរម្យ ខ័ណ្ឌ ៧មករា រាជធានីភ្នំពេញ។
IV-ផលិតផលនិងសេវាកម្ម
         
ហាងលក់កុំព្យូទ័ររបស់យើង មានបំរើលក់នូវ ឧបករណ៍កុំព្យូទ័រគ្រប់ប្រភេទ និងគ្រប់សេរ៊ីទំនើប​ទាំងអស់ និងជាពិសេសហាងរបស់យើងក៏មាននូវការបំរើនូវសេវាកម្មជាច្រើនដូចជា ជួសជុលនៅ​ហាង​​របស់​យើងផ្ទាល់​ ឬទៅជួសជុលតាមគេហដ្ឋានជាដើម។

1.ផលិតផល
សព្វថ្ងៃនេះមានក្រុមហ៊ុននិងហាងមួយចំនួនពុំ សូវមានឧបករណ៍ឬក៏គ្រឿងបន្លាស់ សម្រាប់ ជួស​ជុលកុំព្យូទ័រនៅឡើយទេ។ ចំពោះហាងមួយចំនួនវិញគេអាចជួសជុលឬ ដោះគ្រឿង បន្លាស់​ទាល់​តែមានកុំព្យូទ័ររហូតដល់១០០គ្រឿងទើបគេផ្ញើរទៅផ្លាស់ប្តូរនៅប្រទេសជិតខាងម្តង។ ប៉ុន្តែ​សម្រាប់ ហាង 7 Computer Shop យើងខ្ញុំគឺមានលក់នូវ គ្រឿងបន្លាស់កុំព្យូទ័រគ្រប់ប្រភេទ គ្រប់ស៊េរី​ទាំងអស់​។ គ្រឿងបន្លាស់ទាំងអស់ភាគច្រើនបាននាំចូលពី សហរដ្ឋអាមេរិច ប្រទេសចិន សិង្ហបុរី និង​ប្រទេស​កូរ៉េ។ ឧបករណ៍និងគ្រឿងបន្លាស់ទាំងអស់ភាគច្រើន មានការធានារយៈពេលមួយឆ្នាំ។ គ្រឿងបន្លាស់ទាំងនោះមាន៖
          -Screen Computer
            -Keyboard
            -Camera
            -Ram
            -Mouse
            -Flash
            -CD Rom, DVD Rom
            -Batteries
            ប្រភេទផលិតផលដែលកន្លែងយើងមានគ្រឿងបន្លាស់សម្រាប់ផ្គត់ផ្គង់មានដូចជា
          -Mac Book Air, Mac Book Pro
            -Sumsung
            -Dell
            -Lenovo
            -Acer
 ម៉ាកផលិតផលទាំងនេះ ជាផលិតផលដែលគេពេញនិយមច្រើនជាងគេ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា ដូចនេះ អតិថិជនមានតម្រូវការច្រើនសម្រាប់គ្រឿងបន្លាស់ និងឧបករណ៍​ភ្ជាប់​ជាមួយពួកវា។

2.សេវាកម្ម
7 Computers Shop នឹងផ្តល់នូវការជួសជុលកុំព្យូទ័រ, ការបណ្តុះបណ្តាល, ការភ្ជាប់បណ្តាញ ទៅដល់អតិថិជនពីរប្រភេទ៖ អ្នកប្រើប្រាស់កុំព្យូទ័រនៅផ្ទះនិងអ្នកប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច។ ក្នុងនាមជា 7 Computers Shop និងតម្រូវការរបស់អតិថិជនកើនឡើងនោះ ពួកយើងនឹងផ្តល់នូវការអភិវឌ្ឍន៍ Software ទៅដល់អតិថិជនដែលបានជាវផលិតផលពីកន្លែងយើង។ នៅថ្ងៃដំបូង ពួកយើងនឹងផ្តល់នូវការជួសជុលនិងផ្តល់ការប្រឹក្សាពីសេវាកម្ម ដូចច្នេះអតិថិជនរបស់យើងមិនត្រូវការចំណាយពេល ដ៏រវល់របស់គាត់ ដើម្បីយកកុំព្យូទ័ររបស់គាត់មកហាងរបស់យើងទេ។ នេះគឺជាការធ្វើឲ្យរសាយចិត្តពីអតិថិជនដែលយើងធ្លាប់បាន​ជួប លើអាជីវកម្មតូចៗត្រូវការកុំព្យូទ័រជំនួយ។ គ្រឿងបរិក្ខារសម្រាប់វិភាគមើលបញ្ហាដ៏សម្បូរបែបរបស់​យើងគឺអាចយកទៅតាមខ្លួនបាន ហើយពួកយើងនឹងយកកុំព្យូទ័ររបស់អតិថិជនទៅហាងរបស់យើងពេលដែលបញ្ហារត្រូវការវិភាគឲ្យលំអិតឬក៏ជួសជុល។ ពួកយើងមានការផ្តល់ដោយ Free ទៅលើការទៅយកឬដឹកជញ្ជូនឲ្យនូវកុំព្យូទ័រណាដែលត្រូវការជួសជុល។
ពួកយើងក៏ពង្រីកការរក្សាទំនាក់ទំនងផងដែរ, ដូចច្នេះអាជីវកម្មរបស់អតិថិជននោះអាចធ្វើទៅបាន ជាមួយការផ្គត់ផ្គង់នៃបច្ចេកទេស និងជួសជុលដែលត្រូវការចំណាយតែម្តង ជាជាងការមានគម្រោងលើការចំណាយប្រាក់ដែលមិននឹកស្មានដល់ និងបញ្ហាជាមួយថវិការដ៏សន្សំសម្ចៃដែលពួកគេមិនដែលជួបប្រទះ។ ការថែរទាំការទំនាក់ទំនងនាំមកនូវប្រាក់ដែល ជាប្រយោជន៍ខ្ពស់យ៉ាងច្រើនសម្រាប់ពួកយើង និងផ្តល់នូវគំនិតសុទត្ថិនិយមដោយស្ងៀមស្ងាត់សម្រាប់អតិថិជន។
ពួកយើងផ្តល់ដោយកំណត់នូវការផ្គត់ផ្គង់ Software(ការ Install និង បញ្ហាដែលដូចគ្នា), និងផ្តោតលើ Hardware និងផ្គត់ផ្គង់ការភ្ជាប់បណ្តាញ-នេះគឺជាការវែកញែកនូវរយៈពេលមួយ, តាំងពី Software កំពុងតែវិវត្តន៍យ៉ាងច្រើនឆាប់ហ័សខ្លាំងជាង Hardware, ហើយអតិថិជនរបស់ពួកយើងនឹងមានតម្រូវការ Software ផ្សេង​ៗគ្នាជាច្រើន ដែលពួកយើងមិនអាចមានលទ្ធភាពថែរក្សាវាសម្រាប់ពួកគេ។ ពួកយើងនឹងលើកទឹកចិត្តដល់អតិថិជនដើម្បីចុះបញ្ជី Software របស់ពួកគេនិងប្រើប្រាស់ Software ផ្ទាល់ខ្លួនជួយផ្គត់ផ្គង់ទៅលើសក្តានុពលពេញលេញ។ ពួកយើងនឹងរក្សាទៅលើកាលបរិច្ឆេទជាមួយ ប្រព័ន្ធប្រតិបត្តិការណ៍និងការអភិវឌ្ឍន៍ភា្ជប់បណ្តាញយ៉ាងច្រើន, ការធ្វើការជាមួយអតិថិជនដើម្បីឲ្យគេប្រាកដថា ពួកគេមាននូវការបញ្ចូលដ៏ សមរម្យនៃ Hardware, OS, ការភ្ជាប់បណ្តាញ,​ប្រព័ន្ធជំនួយ,និង​Software, ជំនួយនិងសុវត្ថិភាព គឺកំពុងទទួលបាននូវអាទិភាពខ្ពស់ជាងគេ សម្រាប់អតិថិជនសក្តានុពលពួកយើងទាំងអស់, ដូចការប្រើប្រាស់អ៊ីនធើណេត ក្លាយជាភាពធម្មតាច្រើនជាងគេ។

3.បច្ចេកវិទ្យា
 7 Computer Shop ជាហាងលក់គ្រឿងបន្លាស់និងជួសជុលកុំព្យូទ័រ ដូចនេះយើងត្រូវ​តែបង្ហាញនូវបច្ចេកវិទ្យាខ្ពស់។ បច្ចេកវិទ្យានៅក្នុងហាងរបស់យើងនោះមានដូចជា៖
- អតិថិជនអាចពិភាក្សានិងទំនាក់ទំនងមកកន្លែងរបស់យើងតាមរយៈ ការ Call, Skype, E-mail…
- នៅកន្លែងហាងរបស់យើងបានបំពាក់នូវ Camera ដើម្បីត្រួតពិនិត្យនូវចេញចូលរបស់អតិថិជន និងការពារសុវត្ថិភាពសំភារៈរបស់អតិថិជនដូចជា​ កង់ ម៉ូតូ រថយន្តជាដើម។
- រាល់គ្រឿងបន្លាស់ថ្មីៗ ដែលក្រុមហ៊ុនបាននាំចូលមកពីបរទេសនោះ យើងបានបង្ហាញនៅក្នុង Facebook របស់យើង ព្រមទាំងបង្ហាញទាំងតម្លៃថែមទៀត។
- អតិថិជនអាចទិញគ្រឿងបន្លាស់របស់យើង តាមរយៈគេហទំព័ររបស់យើងក៏បាន។ គេហទំព័ររបស់យើងមានឈ្មោះថា 7computershop.com
- អតិថិជនដែលមករង់ចាំយូរក៏អាចប្រើប្រាស់នូវ Wi-Fi លេងកំសាន្តនៅកន្លែងរបស់យើងផងដែរ
4.ការប្រៀបធៀបដៃគូរប្រកួតប្រជែង
7 Computer Shop ជាហាងលក់គ្រឿងបន្លាស់ និងមានសេវាកម្មជួសជុល​កុំព្យូទ័រ​ដ៏ធំមួយ​ក្នុង​ប្រទេសកម្ពុជាបើប្រៀបជាមួយគូរប្រកួតប្រជែង។ អស់រយៈពេលជាងបីឆ្នាំនេះ ហាងរបស់យើង​មាន​អតិថិជន​ជាច្រើនមកទទួលសេវាកម្មរបស់យើង នូវផ្នែកជួសជុលច្រើន​ជាការជាវនូវគ្រឿង​បន្លាស់​​។
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនៅក្នងរាជធានីដែរ ដៃគូរប្រកួតប្រជែងរបស់យើង​បានកើនឡើងយ៉ាងខ្លាំងដែលយើងនឹកស្មានមិនដល់។ ដៃគូរប្រកួតប្រជែងភាគច្រើន ពួកគេ​លក់​នូវកុំព្យូទ័រគ្រប់ប្រភេទ ប៉ុន្តែគ្រឿងបន្លាស់ពួកគេមិនមានលក់ដូចហាងរបស់យើងទេ។
5.បេសកកម្ម
គោលបំណងរបស់យើង គឺបញ្ចូលស្តង់ដារសម្រាប់កន្លែងដែលដោះស្រាយបញ្ហា កុំព្យូទ័រ​យ៉ាង​លឿន, កន្លែងដែលផ្តល់សេវាកម្មនិងឆ្លើយតប។ អតិថិជនរបស់ពួកយើងជាញឹកញាប់ នឹង​ទទួល​បានការតាំងចិត្តធ្វើការយ៉ាងមុះម៉ត់ នៃបុគ្គលិកម្នាក់ៗនៅលើតម្លៃ​ដែលអាចចំណាយ​បាន​យ៉ាង​ប្រសើរ។ អតិថិជនរបស់យើងនឹងទទួលបានគុណភាពខ្ពស់ជាងគេ នៃសេវាកម្មជូន​ដល់​អតិថិជន។ បុគ្គលិករបស់ពួកយើងនឹងទទួលការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ, កន្លែងល្អដើម្បី​ធ្វើការ, ចំណាយសមរម្យនិងទទួលអត្ថប្រយោជន៍ច្រើន និងគ្រឿងលើកទឹកចិត្ត​ដើម្បីប្រើប្រាស់​វិនិច្ឆ័យ​យ៉ាងល្អផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដោះ​ស្រាយបញ្ហារបស់អតិថិជន។

6.គន្លឹះដើម្បីជោគជ័យ     
 ការបង្កើតឲ្យស្គាល់ផ្លាកសញ្ញាមួយនិងការបង្កើតទទួលស្គាល់ផ្លាកសញ្ញាតាមរយៈការធ្វើទីផ្សារ 
សេចក្តីឆ្លើយតប: តាមរយៈការហៅតាមទូរស័ព្ទក្នុងការជំនួយ លើផ្នែកកុំព្យូទ័រជាមួយ​ពេល​វេលា​​ឆ្លើយ​តបយ៉ាងរហ័ស
គុណភាពការទទួលបាននូវការធ្វើការងារបានល្អនៅរយៈពេលដំបូង, ផ្តល់នូវការធានា​100%
ទំនាក់ទំនង: អភិវឌ្ឍន៍ភក្តីភាពដដែលៗចំពោះអតិថិជន

7.ការប្រៀបធៀបនៃការប្រកួតប្រជែង
7.1.ភាពខ្លាំង
ភាពខ្លាំងគឺជាចំនុចមួយដែលក្រុមហ៊ុននីមួយៗតែងតែមាន ហើយភាពដែលមាននេះច្រើន​ខុស​​​ពីក្រុមហ៊ុនដទៃទៀតដែលជាដៃគូរប្រកួតប្រជែង។ ចំនុចដែលជាភាពខ្លាំង​របស់យើងមាន​ដូចជា៖
-   គុណភាពផលិតផលខ្ពស់ជាងគេ
-   ផលិតផលសុទ្ធតែត្រូវបាននាំចូលមកពីបរទេស
-   សេវាកម្មរហ័សជាងគេ
-   មានសិទ្ធក្នុងការបើកអាជីវកម្មពីរដ្ឋាភិបាល
-   ទីផ្សារទំជាងគេនៅទីក្រុងភ្នំពេញ
-   អតិថិជនមានការគាំទ្រនូវគុណភាពផលិតផលនិងសេវាកម្ម

7.2.ភាពខ្សោយ
ភាពខ្សោយ ជាចំណុចដែលហាងកុំព្យូទ័ររបស់យើងនៅមានកំរិត ហើយធ្វើមិនទាន់​បានល្អ​នៅឡើយ។
-   ថវិការរបស់ក្រុមហ៊ុននៅមានតិច ធ្វើឲ្យពិបាកក្នុងការពង្រីកទីផ្សារបន្ថែមទៀត
-   ការធ្វើការផ្សព្វផ្សាយនៅមានកំរិត (ផ្សព្វផ្សាយតែមួយរយៈ)
-   បុគ្គលិកផ្នែកលក់នៅខ្វះជំនាញ (ត្រូវបណ្តុះបណ្តាលបន្ថែមទៀត)
7.3.ឱកាស
-   ទីផ្សារក្នុងការជួសជុលកុំព្យូទ័រមានច្រើន
-  ក្រុមហ៊ុន និងហាងភាគច្រើនមិនទាន់មានគ្រឿងបន្លាស់គ្រប់គ្រាន់នូវផលិតផលថ្មីៗរបស់គេ ប៉ុន្តែហាងរបស់យើងមានគ្រឿងបន្លាស់ច្រើន និងគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់អតិថិជន។
7.4.ការគំរាមកំហែង
-   ដៃគូរប្រកួតប្រជែងមានកាន់តែច្រើន
-   អតិថិជនមួយចំនួនចេះជួសជុលដោយខ្លួនឯង
-   គ្រឿងបន្លាស់មួយចំនួនត្រូវបានលក់នៅតាមហាងនានា
-   ផលិតផលនៃគ្រឿងបន្លាស់មួយចំនួន ជារបស់ក្លែងក្លាយដែលលក់នៅតាមហាងនានា
8.ប្រភេទសេវាកម្ម
នៅក្នុងហាងជួសជុលកុំព្យូទ័ររបស់យើងមានសេវាកម្មជាច្រើនក្នុងការផ្តល់ជូនដល់អតិថិជន៖
-   ការជួសជុលដល់គេហដ្ឋានរបស់អតិថិជន
-   ការជួសជុលនៅកន្លែងរបស់យើង
-   ការភា្ជប់បណ្តាញនៅក្នុងផ្ទះ និងសម្រាប់អាជីវកម្មតូចៗ
-   ការបង្រៀនជួសជុលកុំព្យូទ័រដល់សិស្សដែលចង់រៀន
-   មានការបណ្តុះបណ្តាលវគ្គខ្លីៗនិយាយអំពី Hardware និង Software របស់កុំព្យូទ័រ
-   និងសេវាកម្មជាច្រើនទៀត។

V-ការអនុវត្តន៍និងយុទ្ធសាស្រ្ត
        1.ផលិតផល
 ផលិតផលទាំងអស់ភាគច្រើនរបស់ហាងយើង សុទ្ធតែនាំចូលមកពីប្រទេសក្រៅ។ ផលិត​ផលទាំងនោះមានគុណភាពល្អលេខមួយ ធន់ ប្រើប្រាស់បានយូរអង្វែង។ ជាពិសេស​ទៅទៀតនោះ ផលិតផលគ្រឿងបន្លាស់កុំព្យូទ័រទាំងអស់មានគុណភាពល្អ ហើយទទួលស្គាល់ពីអតិថិជន​ខាងក្រៅ​ដែល​ធ្លាប់ជាវផលិតផលរបស់យើងប្រើប្រាស់។ ចំពោះអតិថិជន​ដែលបានយកកុំព្យូទ័រ​ដែលមក​ជួសជុល​កន្លែង​របស់យើងក៏មានការសរសើរ ពីគុណភាពផលិតផលដែលគេបានផ្លាស់ប្តូរ ហើយក៏​សរសើរពីសេវាកម្មរបស់ហាងយើងផងដែរ។ ផលិតផបរទេសល្អៗ មានគុណភាព ធន់នឹងការ​ប្រើ​ប្រាស់ និងសេវាកម្មរហ័សល្អឥតខ្ចោះទៀតនោះ ធ្វើឲ្យកន្លែងរបស់យើង​ទទួលបានអតិថិជន​សក្តានុពល​​ជាច្រើន។
        2.តម្លៃ
 ការកំណត់ថ្លៃក៏ជាវិធីសាស្រ្តទាក់ទាញមួយដែរ ប្រសិនបើកំណត់ខ្ពស់ជាង​ទីផ្សារពេក​ធ្វើឲ្យអ្នកប្រើប្រាស់មានការមិនពេញចិត្ត ហើយអាចធ្វើឲ្យពួកគេមិនអាចទទួលយក នូវការបម្រើរ​សេវាកម្មរបស់យើងទៅទៀត។ ដូចជាតម្លៃនៃការជួសជុលកុំព្យូទ័រមួយ លើការបញ្ចូល Window ថ្មី យើងយកតែ 8$ តែប៉ុណ្ណោះ។ នេះជាតម្លៃមួយដែលទាបជាងទីផ្សារ ហើយក៏ជាតម្លៃមួយ​ដែល​ទាក់ទាញអតិថិជនមកជួសជុលនៅកន្លែងយើងកាន់តែច្រើនផងដែរ។ ប្រសិនបើអតិថិជន​មកផ្លាស់​ប្តូ​រ​គ្រឿង​បន្លាស់ដូចជា Screen Keyboard Laptop ហាងរបស់មិនគិតនូវ​សេវាកម្មការ​ផ្លាស់ប្តូរ​ឲ្យទេ។ ជាងនេះទៅទៀតរាល់សម្ភារៈទាំងអស់ ​និងសេវាកម្មគ្រប់ប្រភេទហាងរបស់យើង គិតនូវ​តម្លៃ​ស្មើរនឹងទីផ្សារ។
        5.ទីកន្លែង
        ទីតាំងក៏ជាផ្នែកមួយដើម្បីទាក់ទាញ និងបង្ហាញនូវកន្លែងអាជីវកម្មរបស់យើងផងដែរ។ ប្រសិនបើទីតាំងមិនល្អយើងក៏ពិបាកក្នុងការធ្វើអាជីវកម្មនេះផងដែរ។ ទីតាំងដែលនៅ​ជិតទីប្រជុំជន​នោះ ជាកន្លែងដែលមានសក្តានុពលយ៉ាង ដោយសារមានអតិថិជនស្គាល់ច្រើន និងងាយស្រួល​ក្នុងការ​ស្វែង​រក។ ដូចនេះទីកន្លែងវាមានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវផលិតផល និង​សេវាកម្ម​ជូនដល់អតិថិជន។ ជាពិសេសទៅទៀតនោះដែរ ហាងរបស់យើងខ្ញុំមានកន្លែងសម្រាប់​ផ្ញើរ​ទុកនូវ កង ម៉ូតូ និងរថយន្តរបស់អតិថិជនបានយ៉ាងស្រួល ហើយមានសុវត្ថិភាពផងដែរ។
   ទីតាំងអាជីវកម្មរបស់ហាងយើង នៅផ្លូវលេខ ១៦៤​ សង្កាត់ មនោរម្យ ខ័ណ្ឌ ៧មករា រាជធានីភ្នំពេញ​។ ទីតាំងនៅត្រង់នេះ សម្បូរទៅដោយមហាជនជាច្រើន និងជាកន្លែងដែលអតិថិជន​ងាយស្រួលស្វែងរកហាងលក់គ្រឿងបន្លាស់ និងបម្រើសេវាកម្មជួសជុលកុំព្យូទ័រ។

        4.ការផ្សព្វផ្សាយ
 ក្រុមហ៊ុនបានទំនាក់ទំនងធ្វើការ ផ្សាយពាណិជ្ជកម្មជាមួយដៃគូរជាច្រើន ជាពិសេសនៅ​លើ​គេហទំព័រនានាដូចជា Bongthom.com, kohsantepheap.com, Khmerzoom.com, Loymorng.com…។ ជាងនេះទៅទៅទៀតរាល់នៅចុងសប្តាហ៍ហាងរបស់យើង បានឲ្យអ្នកទីផ្សាររបស់យើង ចែកនូវខិត​ប័ណ្ឌជាច្រើនដល់មហាជននានា។ កន្លែងដែលយើងបានចែកខិតប័ណ្ឌនោះ មានដូចជា នៅមុខ​សាកលវិទ្យាល័យនានានៅក្នុងភ្នំពេញ, មុខ Dreamland និងនៅតាម Stop ចរាចរណ៍​នានា​នៅ​ក្រុង​ភ្នំពេញ។
   មួយវិញទៀត ហាងរបស់យើងបានធ្វើនូវ CARD ជូនដល់អតិថិជនចាស់ ប្រសិន​បើពួកគាត់​អាចរកបាននូវអតិថិជនមកជួសជុលនៅកន្លែងតាមរយៈ កាតរបស់គាត់យើងនឹងជូន​ប្រាក់គាត់​ចំនួន​​៥ដុល្លាប្រសិន​​​អ្នកដែលមកជួសជួលនោះចាយអស់៥០ដុល្លាឡើងទៅ។ ការផ្តល់ជូននេះជា​ការលើកទឹកចិត្តដល់អតិថិជនចាស់ដែលគាត់បានជួយផ្សព្វផ្សាយ ពីហាងរបស់យើង​ជាច្រើនមក​ផង​ដែ​រ។ ជាងនេះទៅទៀត ហាងរបស់យើងមានការបញ្ចុះតម្លៃ នូវគ្រឿងបន្លាសគ្រប់ប្រភេទចំនួន ៥% នៅរាល់ចុងឆ្នាំនិងដើមឆ្នាំ។
          5.មនុស្ស
        មនុស្សសំដៅលើបុគ្គលិកគ្រប់រូប ដែលធ្វើការនៅក្នុងហាងរបស់យើង រួមមាន អ្នកគ្រប់គ្រង បុគ្គលិកផ្នែកទីផ្សារ បុគ្គលិកគណនេយ្យ បុគ្គលិកពត៌មានវិទ្យា អ្នកសម្អាត សន្តិសុខ និង​អ្នកដឹកជញ្ជូន។ បុគ្គលិកទាំងអស់នេះយើងត្រូវត្រួតពិនិត្យ មើលលើការងាររបស់ពួកគេ។ ប្រសិន​បើពួកគេមានចន្លោះខ្វះខាតនៅត្រង់ចំណុចណាមួយនោះ យើងត្រូវជួយបំពេញបន្ថែម។ ចំពោះ​រាល់បុគ្គលិកថ្មីៗដែលទើបចូលបម្រើការងារនោះ ហាង​ 7 Computer Shop របស់យើងមាន​ការ​បណ្តុះ​បណ្តាលពួកគេទៅតាមជំនាញរបស់គេ ដែលត្រូវធ្វើការនៅកន្លែងរបស់យើង។ បុគ្គលិក​ទទួលភ្ញៀវ មានភាពញញឹមញញែមដាក់អតិថិជន និងលើកដៃសំពះដល់អតិថិជននៅ​ពេលចេញ​និងចូល ដើម្បីបង្ហាញពីការគួរសមដល់អតិថិជន។ ភាពគួរសមរបស់បុគ្គលិកដល់អតិថិជន ជា​គោល​បំណង​ដ៏ធំមួយ​របស់ហាងយើង ព្រោះវាជាផ្នែកមួយនៃការទាក់ទាញអតិថិជន។ បូករួមជា​មួយគ្នា​នេះ ពាក្យពេជន៍ក្នុងការនិយាយស្តីដូចជា “បាទ ចាស” ត្រូវនិយាយជាមួយគ្នារវាងបុគ្គលិក និងបុគ្គលិក, រវាងបុគ្គលិកនិងអតិថិជន។
        6.ដំណើរការ
     ការងាររបស់អាជីវកម្មរបស់យើង មានដំណើរការច្បាស់លាស់ និងទៀងទាត់នូវចំណុចការងារ​នីមួយៗ។ ដំណើការនៃការងាររបស់យើងមានចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃព្រឹកថ្ងៃអាទិត្យ។ ដំណើរការធ្វើ​កា​រ​រយៈពេល៧ថ្ងៃ ប៉ុន្តែនៅថ្ងៃអាទិត្យហាងរបស់យើងធ្វើការតែមួយព្រឹកប៉ុណ្ណោះ រីឯនៅពេលល្ងាច​បុគ្គលិកអាចឈប់សម្រាក ប៉ុន្តែប្រសិនបុគ្គលិកចង់បន្ថែមម៉ោងនោះ អាជីវកម្មរបស់យើងផ្តល់​ប្រាក់បន្ថែមម៉ោងសម្រាប់ពួកគាត់ចំនួន $។ បុគ្គលិកនៅកន្លែងធ្វើការគ្រប់រូប អាចឈប់មួយថ្ងៃ​ក្នុងមួយសបា្តហ៍ (មិនត្រូវឈប់ស្របគ្នាចាប់ពី៣នាក់ទេ)។ រាល់ការងារទាំងអស់ត្រូវបែងចែក​ទៅ​តាម ឋានានុក្រម នៃថ្នាក់ការងារទាំងអស់។
        7.រូបសាស្រ្ត
     រូបសាស្រ្ត គឺជាចំនុចចុងក្រោយ​នៃយុទ្ធសាស្រ្តទាំង៧ របស់ទីផ្សារចំរុះ។ យុទ្ធសាស្រ្តនេះ​បង្ហាញនូវបរិយាកាសជុំវិញនៅក្នុងកន្លែងធ្វើការ ដោយធ្វើយ៉ាងណាពេលអតិថិជន មកដល់ហាង​របស់​យើងហើយ​ទទួលអារម្មណ៍រំភើប ពេញចិត្តនិងមានទំនុកចិត្ត។
        នៅក្នុងហាងរបស់យើងមាន បំពាក់នូវម៉ាស៊ីនត្រជាក់ និងនៅមុខហាងមានកាមេរ៉ាសុវត្ថិភាពដើម្បីរក្សាសុវត្ថិភាពសម្ភារៈរបស់អតិថិជនដូចជា កង់ ម៉ូតូជាដើម។ មួយវិញទៀត នៅបរិវេណខាងក្រៅនៃហាងរបស់យើង បានលាបថ្នាំពណ៌បៃតង។ យើងបានតាំងបង្ហាញនូវទូរដាក់សម្ភារ
ៈគ្រឿងបន្លាស់ដែលយើងត្រូវលក់នៅជាប់នឹងជញ្ជាំងទាំងសងខាង​ ដើម្បីងាយស្រួលឲ្យអតិថិជនស្រួលក្នុងការស្វែងរកផលិតផលរបស់ខ្លួនដែលត្រូវការ។ ចំពោះការជួសជុល យើងបានបន្ទប់មួយផ្សេងទៀត ឲ្យដាច់ដោយឡែកពីកន្លែងលក់ផលិតផលគ្រឿងបន្លាស់។ មួយទៀតដែលបង្ហាញពីរូបសាស្រ្តរបស់ហាងយើងមាន ដូចជា បុគ្គលិកគ្រប់រូបពាក់ឯកសណ្ឋានរបស់ហាងយើង (អាវយឺតពណ៌បៃតង), ខិតប័ណ្ឌគ្រប់ប្រភេទមានពណ៌បៃតងផងដែរ។

VI-វិភាគទីផ្សារ
        បច្ចុប្បន្ននេះ យើងដឹងថាការរីកចំរើននូវវិស័យកុំព្យូទ័រមានការកើនឡើងជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាងនេះទៅទៀត សេដ្ឋកិច្ចក៏កាន់តែរីកចំរើន ប្រជាជនមានជីវភាពធូរធារជាងមុន។ ដូចនេះគេមានលទ្ធភាពក្នុងការទិញនូវកុំព្យូទ័រដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ឬក៏ផ្តល់ជូនកូនៗរបស់គាត់ដើម្បីប្រើប្រាស់សំរាប់​សិក្សាស្រាវជ្រាវដែលទាក់ទងនឹងការសិក្សា។ មួយទៀត វាក៏អាចត្រូវបានគេទិញសម្រាប់ មុខរបស់អាជីវកម្មរបស់ពួកគាត់ផងដែរ។

      1.Target Market Segmentation Strategy

          ទោះបីយ៉ាងណាក៏ដោយ មានអតិថិជនសក្តានុពលច្រើនជាអ្នកប្រើប្រាស់ប្រាស់កុំព្យូទ័រនៅផ្ទះ, ពួកយើងរំពឹងទុកភាគច្រើន នៃប្រាក់ចំណូលមកពីអតិថិជនដែលមានអាជីវកម្មខ្នាតតូច, តាំងពីតម្រូវការរបស់ពួកគេសម្រាប់សេវាកម្មរបស់ពួកយើងគឺបន្ទាន់ច្រើន ហើយពួកគេគឺស្ម័ក្រចិត្តវិនិយោគបច្ចេកវិទ្យាដែលជាផ្នែកមួយនៃគម្រោងអាជីវកម្មរបស់ពួកគេ។ ភាគច្រើននៃការខំប្រឹងប្រែងធ្វើទីផ្សាររបស់ពួកយើង នឹងផ្តោតទៅលើអាជីវកម្មតូចផ្ទាល់ខ្លួន។ ប្រភេទនៃអតិថិជនទាំងនេះមិនមានបុគ្គលដែលចេះ IT ពេញម៉ោងសម្រាប់ធ្វើឲ្យគេទេ ប៉ុន្តែមានពេលពេញម៉ោងសម្រាប់តម្រូវការផ្នែកIT។ អ្នកប្រើកុំព្យូទ័រនៅផ្ទះគឺបានប្រើប្រាស់ដោយមនុស្សសន្ធឹកសន្ធាប់ និងបម្រើរសម្រាប់គោលបំណងយ៉ាងច្រើន។ អតិថិជនប្រើប្រាស់កុំព្យូទ័រនៅផ្ទះរបស់យើងត្រូវការជួយ ជាមួយការគ្រប់គ្រងនូវការដាក់បញ្ចូលរួមគ្នា នូវតម្រូវការផ្សេងៗគ្នារបស់ពួកគេនៃសមាជិកគ្រួសារ ដែលពួកគេត្រូវការអ្នកជំនួយការបច្ចេកទេស។


               1.1.អ្នកប្រើប្រាស់កុំព្យូទ័រតាមផ្ទះ
        ទីផ្សារអ្នកប្រើប្រាស់កុំព្យូទ័រនៅតាមផ្ទះ នៅចន្លោះអាយុពី៣០ទៅ៧០នាក់ ដែលមានកុំព្យូទ័រនៅផ្ទះយ៉ាងតិច១គ្រឿង។ ពួកយើងគឺមិនរំពឹងទុកចំណូលពីអ្នកប្រើប្រាស់ក្រោម៣០ឆ្នាំទេ ដែលនិន្នាការមានលក្ខណៈស្រួលច្រើនជាមួយបច្ចេកវិទ្យា និងស្ម័ក្រចិត្តដើម្បីខិតខំប្រឹងប្រែងជួសជុលនិងបង្កើនលើភាពជាម្ចាស់ការ ដោយគ្មានការស្វែងរកនូវអ្នកជំនួយការដ៏ជំនាញ។ អ្នកប្រើប្រាស់នៅតាមផ្ទះផ្ទាល់ខ្លួនជាទូទៅប្រាស់ប្រើកុំព្យូទ័រសំរាប់ E-mail, លេងហ្គេម, សរសេរសំបុត្រ, Scan និង Print ហ្វូតូ និងពេលខ្លះធ្វើបញ្ជីឬពន្ធ។ អ្នកប្រើប្រាស់នៅតាមផ្ទះមានលក្ខណៈវៃឆ្លាតច្រើនចំពោះមុខងារជួសជុលលើកុំព្យូទ័រ តាមរយៈបទពិសោធន៍នៅកន្លែងធ្វើការជាដើម ដើម្បីធ្វើឲ្យប្រសើរឡើងនូវកុំព្យូទ័ររបស់គេ។ តម្រូវការដែលពួកគេអាចធ្វើខ្លួនឯងបានលើកុំព្យូទ័រដូចជា monitors, keyboards, mouse, printer, and scanner
              
               1.2.អាជីវកម្មខ្នាតតូច
        អ្នកប្រើប្រាស់ជាប្រភេទអាជីវកម្មតូចៗ នឹងផ្តល់នូវអត្ថប្រយោជន៍ភាគច្រើនសំរាប់អាជីវកម្មរបស់យើង។ ទីផ្សារអាជីវកម្មតូចៗនឹងកំណត់អតិថិជន រួចជាមួយកុំព្យូទ័រ២ឬច្រើន ឬតភ្ជាប់បណ្តាញមួយដែលពួកគេប្រើប្រាស់សម្រាប់គោលបំណងអាជីវកម្មយ៉ាងតិច ២៥%នៃមួយដង។ អាជីវកម្មរបស់ពួកគេប្រើប្រាសបូករួមការភ្លាប់ប្រើបន្ទាប់បន្សំ ដូចជា ការ Update វិបសាយអាជីវកម្មសម្រាប់ហាងរបស់គេ, រក្សាកំណត់ត្រា, រចនា Graphic ឬបូកបញ្ចូលការឃោសនា និងការសរសេរថតចំលងសម្រាប់ការបាត់បង់អ្វីមួយ។ វាក៏ជាការលាតសន្ធឹងច្រើន, បូកបញ្ចូលការតាមដានបញ្ជីសារពើភណ្ឌ,ប្រព័ន្ធ POS, ទិន្និន័យអតិថិជន, ការដឹងជញ្ជូនផលិតផល/សេវាកម្ម​Online, ឬអភិវឌ្ឍន៍ផលិតផល។ ពួកគេប្រើប្រាស់កុំព្យូទ័ររបស់គេ ដោយការបង្ខំច្រើនសម្រាប់អាជីវកម្ម, ភាពមានបញ្ហាច្រើនដែលវាកើនឡើងទៅលើកុំព្យូទ័រ នៅបច្ចេកវិទ្យាការងារយ៉ាងល្អ និងដោយទុកចិត្តរបស់ពួកគេ និងគុណភាពការជួសជុលនិងផ្គត់ផ្គង់គឺមានការធ្លាក់ចុះ។ Hardware របស់ពួកគេត្រូវការគឺបូករួមបញ្ចូលមុខងារដូចគ្នានឹងអ្នកប្រើប្រាស់, plus servers, backup systems, data storage, and wireless networking

ចំណែកទីផ្សារនៃអាជីវកម្មខ្នាតតូចកើនឡើង២%រាល់ឆ្នាំ


Market Analysis


Year 1
Year 2
Year 3
Year 4
Year 5

Potential Customers
Growth





CAGR
Home PC Users
7%
25,000
26,750
28,623
30,626
32,770
7.00%
Small Business Users
2%
10,000
10,100
10,201
10,303
10,406
1.00%
Other
0%
0
0
0
0
0
0.00%
Total
5.39%
35,000
36,850
38,824
40,929
43,176
5.39%
     
      2.Industries Analysis
        សព្វថ្ងៃនេះប្រទេសកម្ពុជាកំពុងតែទទួលនូវ ភ្ញៀវទេសចរណ៍កាន់តែច្រើនឡើង។ វិស័យទេសចរណ៍ជាវិស័យដែលគេហៅថា ឧស្សាហកម្មគ្មានផ្សែង។ នៅគ្រប់ខេត្តក្រុងរាល់ថ្ងៃ ក៏កំពុងតែកើនឡើងនូវភ្ញៀវទេសចរណ៍នេះដែរ ដោយការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសព្វថ្ងៃ។
        នៅក្នុងទីក្រុងភ្នំពេញ មាននូវហាងជាច្រើនដែលបើកអាជីវកម្មដូច 7 Computer Shop ដែរ។ ហាងជួសជុលកុំព្យូទ័ររបស់យើងជាប្រភេទ ឧស្សាហកម្មគ្មានផ្សេង។ ពីព្រោះកន្លែងរបស់យើងបើកជាសេវាកម្មបម្រើជួសជុលនិងលក់គ្រឿងបន្លាស់លើកុំព្យូទ័រជាធំ។

      3.Main Competitors
        ដៃគូរប្រកួតប្រជែងសំខាន់ៗជាមួយដៃគូរប្រកួតប្រជែងមាន៖
        -ឆាយ ហុក ជាក្រុមហ៊ុនដែលមានលក់នូវកុំព្យូទ័រ និងគ្រឿងបន្លាស់កុំព្យូទ័រគ្រប់ប្រភេទ បំរើសេវាកម្មជួសជុលកុំព្យូទ័រគ្រប់ប្រភេទ និងមានលក់នូវទូរស័ព្ទ។
        -PTC ជាក្រុមហ៊ុនធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលនូវកុំព្យូទ័រគ្រប់ប្រភេទ និងសេវាកម្មជួសជុលកុំព្យូទ័រ។
        -Anana Computer ជាក្រុមហ៊ុនដែលមានលក់កុំព្យូទ័រ និងសេវាកម្មជួសជុលកុំព្យូទ័រគ្រប់ប្រភេទ។
        -……………... --

      4.Market Trend
        សព្វថ្ងៃនេះ អ្នកដែលចេះប្រើប្រាស់កុំព្យូទ័រកំពុងតែកើនឡើង ជារៀងរាល់ថ្ងៃ។ អាជីវកម្មដែលបើកលក់ និងការជួសជុលកុំព្យូទ័រក៏កំពុងកើនឡើងជារៀងរាល់ថ្ងៃផងដែរ ចំពោះការកើនឡើងនេះ ដោយសារតែមានតម្រូវការលើកុំព្យូទ័រច្រើនពីសំណាក់មន្រ្តីរាជ្យការ សិស្សនិសិ្សត ស្ថាប័នរដ្ឋនិងឯកជន និងស្ថាប័នផ្សេងៗ ដែលគេត្រូវការប្រើប្រាស់កុំព្យូទ័រជាចាំបាច់។ អាជីវកម្មភាគច្រើន មានការលក់ផលិតផល បូករួមទាំងសេវាកម្មជួសជុលរួមគ្នាតែម្តង។ សម្រាប់អាជីវកម្មដែលបើកតែការបំរើជួសជុលតែមួយ ពុំសូវមានទេនៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែក៏មានអាជីវកម្មខ្លះបានដួលរលំក្នុងមុខរបររបស់ពួកគេ។




VII-សង្ខេបពីការគ្រប់គ្រង
រចនាសម្ព័ន្ធនៃអង្គភាពអាជីវកម្ម
ស្រេង រដ្ឋា
ស្រេង បញ្ញា
សារូ​ រដ្ឋា
ស្រេង បូណា
IT Manager
Accounting Manager
Marketing Manager
General Manager
GD Dragon
TOrres
Lionel Messi
Assistant Accounting
Assistant Marketing
Assistant IT
 




















១. ឈ្មោះ  ស្រង រដ្ឋា                 កំរិតសិក្សា បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកទីផ្សារ និងផ្នែងគ្រប់គ្រង ក្នុងឆ្នាំ២០១២។
២. ឈ្មោះ  ស្រេង បូណា             កំរិតសិក្សា បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកទីផ្សារ។ មួយទៀតគាត់បានបញ្ចប់ការសិក្សារ ​នៅសកលវិទ្យាល័យ Longhorn ក្នុង សហរដ្ឋអាមេរិច ផ្នែក គណនេយ្យ នៅឆ្នាំ ២០១២។
៣. ឈ្មោះ  ស្រេង បញ្ញា              កំរិតសិក្សា បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកទីផ្សារ ក្នុងឆ្នាំ២០១២។
៤. ឈ្មោះ  សារូ រដ្ឋា                   កំរិតសិក្សា បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកទីផ្សារ ក្នុងឆ្នាំ២០១២។
៥. ឈ្មោះ  GD Dragon            កំរិតសិក្សា បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យសេអ៊ូល ផ្នែក គណនេយ្យ​ នាប្រទេសកូរ៉េ ក្នុងឆ្នាំ ២០១០។
១. ឈ្មោះ  Lionel Messi          កំរិតសិក្សា បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យ Oxford ផ្នែក​ទីផ្សារ ក្នុងឆ្នាំ ២០០៩។
១. ឈ្មោះ  Ferrion Torres      កំរិតសិក្សា បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យអេស្បាញ  ផ្នែក IT ​ ក្នុងឆ្នាំ ២០០៨។




VII-Financial Plan

      1.Capital
        ក្នុងការបង្កើតនូវអាជីវកម្មមួយយើងត្រូវចំណាយនូវ ថវិការជាច្រើនដើម្បីបង្កើតឡើងឲ្យរួចរាល់។ ពេលខ្លះអាជីវកម្មត្រូវបានបង្កើតឡើងដោយម្ចាស់តែម្នាក់ នោះថ្លៃនៃការចាប់ផ្តើមត្រូវបានចំណាយលុយជាច្រើនពីខ្លូនគាត់។ តែពេលខ្លះទៀតអាជីវកម្មត្រូវបានបង្កើតឡើងដោយ សមាជិកជាច្រើន នោះធ្វើឲ្យការចំណាយនៅលើការចាប់ផ្តើមតិច។ សម្រាប់អាជីវកម្មលក់គ្រឿងបន្លាស់និងជួសជុលកុំព្យូទ័រនេះ គឺ $40,000។ តែមួយឆ្នាំក្រោយមកមានសមាជិកបីរូបទៀត បានមកបណ្តាក់ទុនរកស៊ីជាមួយចំនួន $24,000។ ជាងនេះទៅទៀតយើងបានខ្ចីពីធនាគារពី នូវទឹកប្រាក់ $ 20,000ទៀត ដើម្បីពង្រីកទំហំអាជីវកម្មរបស់យើងឲ្យកាន់តែធំជាងមុន។ សរុបមកថវិការដែលយើងបានបើកអាជីវកម្មនេះឡើងមានចំនួន $84,000
Start-up Requirements
Start-up Expenses

Legal
$650
Website
$350
Business Cards
$100
Insurance
$150
Uniforms
$300
CPA
$275
Advertisement
$1,200
Total Start-up Expenses
$3,025
Start-up Assets

Cash Required
$28,000
Start-up Inventory
$1,200
Other Current Assets
$10,000
Long-term Assets
$0
Total Assets
$39,200
Total Requirements
$42,225


       

     2.Balance Sheet

Balance Sheet

Year 1
Year 2
Year 3
Assets



Current Assets



Cash
$44,593
$62,165
$105,440
Inventory
$4,890
$6,404
$7,385
Other Current Assets
$10,000
$10,000
$10,000
Total Current Assets
$59,482
$78,569
$122,825
Long-term Assets



Long-term Assets
$0
$0
$0
Accumulated Depreciation
$0
$0
$0
Total Long-term Assets
$0
$0
$0
Total Assets
$59,482
$78,569
$122,825
Liabilities and Capital
Year 1
Year 2
Year 3
Current Liabilities



Accounts Payable
$12,783
$11,561
$13,662
Current Borrowing
$12,661
$6,111
$0
Other Current Liabilities
$0
$0
$0
Subtotal Current Liabilities
$25,444
$17,672
$13,662
Long-term Liabilities
$0
$0
$0
Total Liabilities
$25,444
$17,672
$13,662
Paid-in Capital
$23,000
$23,000
$23,000
Retained Earnings
($3,025)
$11,039
$37,898
Earnings
$14,064
$26,859
$48,266
Total Capital
$34,039
$60,898
$109,163
Total Liabilities and Capital
$59,482
$78,569
$122,825
Net Worth
$34,039
$60,898
$109,163

Balance Sheet


Month 1
Month 2
Month 3
Month 4
Month 5
Month 6
Month 7
Month 8
Month 9
Month 10
Month 11
Month 12
Assets
Starting Balances












Current Assets













Cash
$28,000
$27,688
$25,340
$23,179
$18,809
$24,647
$29,444
$34,688
$42,145
$50,868
$39,139
$35,642
$44,593
Inventory
$1,200
$633
$898
$1,291
$2,673
$4,727
$5,891
$6,644
$7,222
$7,522
$4,687
$2,797
$4,890
Other Current Assets
$10,000
$10,000
$10,000
$10,000
$10,000
$10,000
$10,000
$10,000
$10,000
$10,000
$10,000
$10,000
$10,000
Total Current Assets
$39,200
$38,321
$36,238
$34,470
$31,482
$39,374
$45,335
$51,332
$59,366
$68,390
$53,826
$48,439
$59,482
Long-term Assets













Long-term Assets
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
Accumulated Depreciation
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
Total Long-term Assets
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
Total Assets
$39,200
$38,321
$36,238
$34,470
$31,482
$39,374
$45,335
$51,332
$59,366
$68,390
$53,826
$48,439
$59,482
Liabilities and Capital

Month 1
Month 2
Month 3
Month 4
Month 5
Month 6
Month 7
Month 8
Month 9
Month 10
Month 11
Month 12
Current Liabilities













Accounts Payable
$0
$3,033
$2,004
$10,130
$8,505
$13,050
$14,680
$15,354
$15,733
$16,130
$4,422
$3,711
$12,783
Current Borrowing
$19,225
$18,678
$18,131
$17,584
$17,037
$16,490
$15,943
$15,396
$14,849
$14,302
$13,755
$13,208
$12,661
Other Current Liabilities
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
Subtotal Current Liabilities
$19,225
$21,711
$20,135
$27,714
$25,542
$29,540
$30,623
$30,750
$30,582
$30,432
$18,177
$16,919
$25,444
Long-term Liabilities
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
$0
Total Liabilities
$19,225
$21,711
$20,135
$27,714
$25,542
$29,540
$30,623
$30,750
$30,582
$30,432
$18,177
$16,919
$25,444
Paid-in Capital
$23,000
$23,000
$23,000
$23,000
$23,000
$23,000
$23,000
$23,000
$23,000
$23,000
$23,000
$23,000
$23,000
Retained Earnings
($3,025)
($3,025)
($3,025)
($3,025)
($3,025)
($3,025)
($3,025)
($3,025)
($3,025)
($3,025)
($3,025)
($3,025)
($3,025)
Earnings
$0
($3,364)
($3,872)
($13,219)
($14,035)
($10,141)
($5,263)
$607
$8,809
$17,983
$15,674
$11,544
$14,064
Total Capital
$19,975
$16,611
$16,103
$6,756
$5,940
$9,834
$14,712
$20,582
$28,784
$37,958
$35,649
$31,519
$34,039
Total Liabilities and Capital
$39,200
$38,321
$36,238
$34,470
$31,482
$39,374
$45,335
$51,332
$59,366
$68,390
$53,826
$48,439
$59,482
Net Worth
$19,975
$16,611
$16,103
$6,756
$5,940
$9,834
$14,712
$20,582
$28,784
$37,958
$35,649
$31,519
$34,039

General Assumptions


Month 1
Month 2
Month 3
Month 4
Month 5
Month 6
Month 7
Month 8
Month 9
Month 10
Month 11
Month 12
Plan Month

1
2
3
4
5
6
7
8
9
10
11
12
Current Interest Rate

7.00%
7.00%
7.00%
7.00%
7.00%
7.00%
7.00%
7.00%
7.00%
7.00%
7.00%
7.00%
Long-term Interest Rate

10.00%
10.00%
10.00%
10.00%
10.00%
10.00%
10.00%
10.00%
10.00%
10.00%
10.00%
10.00%
Tax Rate

30.00%
30.00%
30.00%
30.00%
30.00%
30.00%
30.00%
30.00%
30.00%
30.00%
30.00%
30.00%
Other

0
0
0
0
0
0
0
0
0
0
0
0





VIII-Reference


No comments:

Post a Comment